FHI360 Organization

ជាលើកដំបូងដែលខ្ញុំបានដាក់ការងារជា បុគ្គលិកអង្គការ។ វាពិសេសណាស់សម្រាប់ខ្ញុំ ទោះបីជាមិនបុគ្គលិកពេញសិទ្ធក៏ដោយ (មានរយៈពេល១០ថ្ងៃ) ប៉ុន្ដែការងារនៅក្នុង អង្គការបានផ្ដល់នូវចំណេះដឹងជាច្រើនដល់ខ្ញុំ។ ខ្ញុំបានជាប់ជា​ Data Collection មានតួនាទីជាអ្នកប្រមូលទិន្នន័យតាមភូមិ មានដូចជា ភូមិក្រចាប់ ភូមិភ្នំដំបង ព្រៃមង្គល អូរខ្ទីង ប៉ាងរលឹម អូររអិល បឹងប្រលិត ព្រៃសន្ទះ ផ្ទះស្បូវ អន្លងរក្សា។ ខ្ញុំបានចុះទៅតាមជង្រក់នីមួយៗ ដើម្បីស្រងស្ថិតិ ដូចជា ចំការដាំដំណាំ ចំនួនកម្មករ ចំនួនអ្នកមានជម្ងឺគ្រុណចាញ់ GPS ជាដើម។


Comments