ដំណើរកំសាន្តទៅលេងកន្ទឺមួយ
នេះជាដំណើរកំសាន្ដ ដែលលក្ខណៈជាក្រុមរបស់ថ្នាក់ខ្ញុំកាលពីឆមាសមួយដើមខែក្នុងឆ្នាំ២០១៣ ការរំលឹកអានុស្សរីយ៍ចាស់ៗ ដែលមានកន្លងមក ឆ្លុះបញ្ជាងពីកាលឆមាសមួយនៃឆ្នាំមូលដ្ឋាន ក្នុងថ្នាក់របស់ខ្ញុំមានសិស្សប្រហែលជា​ប៉ែតសិបនាក់ជាង​ គឺជាថ្នាក់ច្រើនជាងគេក្នុងឆ្នាំ២០១៣។ ដោយសារសិស្សច្រើននាក់ទៅថ្នាក់១១៥នៅជាន់លើគេ ថ្នាក់នោះអាចចាត់ទុកជាសាលបាន ព្រោះវាធំជាងថ្នាក់ដទៃ។ បើយើងនិយាយពីការដើរលេង​ ក្នុងឆ្នាំមូលដ្ឋាន យើងមានដំណើរកំសាន្ដ ច្រើនជាងឆមាសដទៃទៀត​ ដោយសាយើងបានបែកគ្នាអស់ហើយ អ្នកខ្លះរើសជំនាញធុរកិច្ច អ្នកខ្លះរើសជំនាញអក្សរសាស្ត្រអង់គ្លេស និងដទៃទៀត។ ក្នុងអារម្មណ៍របស់ខ្ញុំនៅពេលគិតរឿង នេះវាធ្វើឲ្យខ្ញុំសប្បាយរីករាយ និងដិតដាមក្នុងចិត្ត។

Comments